វិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (VCE) ផ្តល់ជូននូវជម្រើសសិក្សាជាច្រើន។
អ្នកអាចជ្រើសយកការសិក្សាជាច្រើនប្រភេទដែលអនុញ្ញាតឱ្យអ្នករុករកថាអ្នកមានចំណង់ចំណូលចិត្តលើអ្វី ហើយបន្តចាប់យកគោលដៅនានារបស់អ្នក។
ក្រុមមុខវិជ្ជាទី 1 និងទី 2 ជាធម្មតាគឺសិក្សានៅថ្នាក់ទី 11 ហើយក្រុមមុខវិជ្ជាទី 3 និងទី 4 ជាធម្មតាគឺសិក្សានៅថ្នាក់ទី 12។
ការបញ្ចប់ VCE អាចផ្តល់ឱ្យអ្នកនូវពិន្ទុ ATAR ដោយផ្តល់នូវគន្លងផ្លូវសិក្សាផ្ទាល់ទៅកាន់សាកលវិទ្យាល័យ។
VCE អាចនាំអ្នកទៅកាន់ទិសដៅខុសៗគ្នាជាច្រើនបន្ទាប់ពីសាលារៀន ហើយជាជម្រើសដ៏អស្ចារ្យមួយ ប្រសិនបើអ្នកពេញចិត្តរៀននៅក្នុងបរិយាកាសក្នុងថ្នាក់រៀន ហើយដឹងថាអ្នកប្រហែលជាចង់ទៅសាកលវិទ្យាល័យភ្លាមៗបន្ទាប់ពីចប់ពីសាលា។
កន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់
VCE នឹងរៀបចំអ្នកសម្រាប់៖
- សាកលវិទ្យាល័យ
- ភាពជាអ្នកហ្វឹកហ្វឺនធ្វើជាកូនជាង ឬកម្មសិក្សា
- ការអប់រំ និងការបណ្តុះបណ្តាលបន្ថែមទៀត
- ចូលទៅក្នុងកម្លាំងការងារតែម្ដង។
ជម្រើសមុខវិជ្ជា VCE របស់អ្នក។
ដើម្បីទទួលបាន VCE អ្នកត្រូវបញ្ចប់ដោយជោគជ័យយ៉ាងតិច 16 មុខវិជ្ជា។ មុខវិជ្ជាទាំងនេះចាំបាច់ត្រូវរួមបញ្ចូល៖
- មុខវិជ្ជាសិក្សា 3 លំដាប់តគ្នានៃផ្នែកមុខវិជ្ជា 3 និង 4
- 3 ផ្នែកមុខវិជ្ជាពីក្រុមមុខវិជ្ជាសិក្សាភាសាអង់គ្លេស (រាប់បញ្ចូលទាំងផ្នែកមុខវិជ្ជា 3 និង 4)។
សិស្សភាគច្រើនរៀនយក VCE របស់ពួកគេក្នុងរយៈពេល 2 ឆ្នាំដោយបញ្ចប់ចន្លោះពី 20 ផ្នែកមុខវិជ្ជា ទៅ 24 ផ្នែកមុខវិជ្ជា។
សាលានីមួយៗកំណត់មុខវិជ្ជា VCE និងជម្រើសសិក្សា VET អ្វីខ្លះដែលពួកគេផ្តល់ជូន ហើយមិនមែនគ្រប់សាលាទាំងអស់សុទ្ធតែផ្តល់ជូនការសិក្សាទាំងអស់នោះទេ។ សូមពិនិត្យជាមួយសាលារបស់អ្នកអំពីការសិក្សាអ្វីខ្លះនឹងត្រូវបានផ្តល់ជូន។
ការជ្រើសរើសមុខវិជ្ជានៅថ្នាក់ទី 11 និងថ្នាក់ទី 12 (Choosing Year 11 and 12 subjects) - ភាសាខ្មែរ (Khmer)
ស្វែងយល់បន្ថែមអំពីជម្រើសនានារបស់អ្នកសម្រាប់ការជ្រើសរើសមុខវិជ្ជាថ្នាក់ទី 11 និងថ្នាក់ទី 12 នៅរដ្ឋវិចថូរៀ។
របៀបដែលការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានភាពស៊ីគ្នានឹងថ្នាក់ទី 11 និងថ្នាក់ទី 12 (How VET fits into Year 11 and 12) - ភាសាខ្មែរ (Khmer)
ស្វែងយល់បន្ថែមអំពីរបៀបដែល VET មានភាពស៊ីគ្នានឹងការសិក្សានៅថ្នាក់ទី 11 និងថ្នាក់ទី 12 ដទៃទៀតនៅរដ្ឋវិចថូរៀ។
អ្វីខ្លះដែលអ្នកនឹងទទួលបាន
នៅពេលអ្នកសិក្សាចប់ អ្នកនឹងទទួលបាន៖
- ពិន្ទុចំណាត់ថ្នាក់នៃការអនុញ្ញាតឱ្យចូលរៀននៅថ្នាក់ឧត្តមសិក្សាអូស្ត្រាលី (ATAR) * (ប្រសិនបើអ្នកបំពេញបានតាមលក្ខខណ្ឌតម្រូវ)
- លិខិតរៀបរាប់អំពីលទ្ធផលចេញដោយ VCAA
- លិខិតរៀបរាប់អំពីសមិទ្ធផលធ្វើបាន * ចេញដោយ TAFE របស់អ្នក (ប្រសិនបើអ្នកបានបញ្ចប់មុខវិជ្ជា VET ទាំងឡាយ)
- គុណវុឌ្ឍិ VET របស់អ្នក (ប្រសិនបើអ្នកបានបញ្ចប់វា)
- វិញ្ញាបនបត្រអប់រំរដ្ឋវិចថូរៀរបស់អ្នក។
សិស្សដែលមិនបានបញ្ចប់វិញ្ញាបនបត្រ នឹងទទួលបានសេចក្ដីសង្ខេបអំពីកម្រងព័ត៌មាននៃសមិទ្ធផលរបស់សិស្ស ដែលរាយនូវសមិទ្ធផលទាំងអស់របស់ពួកគេ។
គន្លងផ្លូវសិក្សា VCE របស់ Deshi (Deshi's VCE pathway) - ភាសាខ្មែរ (Khmer)
ឧទាហរណ៍មួយអំពីសិស្សម្នាក់ដែលបានសិក្សាវិជ្ជាជីវៈជំនាញចម្បង VCE។
ព័ត៌មានបន្ថែម
សូមនិយាយជាមួយអ្នកប្រឹក្សាអាជីពការងារនៅសាលារបស់អ្នកអំពីរបៀបបង្កើតកម្មវិធី VCE របស់អ្នកឱ្យសមស្របប្រសើរបំផុតជាមួយនឹងករណីរបស់អ្នក។
គន្លងផ្លូវសិក្សាដទៃទៀត
អំពី VCE វិជ្ជាជីវៈចម្បង (About the VCE Vocational Major) - ភាសាខ្មែរ (Khmer)
ឥឡូវនេះ VCE មានបញ្ចូលមុខវិជ្ជាជីវៈចម្បង ដែលជាកម្មវិធីថ្មីមួយមានរយៈពេលពីរឆ្នាំដែលស្ថិតក្នុង VCE។
អំពីវិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (About the Victorian Pathways Certificate) - ភាសាខ្មែរ (Khmer)
ស្វែងយល់បន្ថែមអំពី VPC និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។
Updated