អំពី VET
ការបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ (VET) គឺជាការរៀនសូត្រក្នុងវិស័យឧស្សាហកម្មជាក់លាក់។
ជំនាញដែលអ្នករៀនសូត្រនៅក្នុង VET អាចត្រូវបានអនុវត្តនៅកន្លែងធ្វើការ ឬនៅពេលអ្នកបន្តការសិក្សាឆ្ពោះទៅយកវិជ្ជាជីវៈ ឬគុណវុឌ្ឍិមួយ។
អ្នកអាចបន្ថែម VET ទៅក្នុងការសិក្សារបស់អ្នក ខណៈពេលដែលអ្នករៀនថ្នាក់ទី 11 ឬថ្នាក់ទី 12។ សាលាខ្លះអនុញ្ញាតឱ្យសិស្សចាប់ផ្តើម VET នៅថ្នាក់ទី 10។
VET អាចត្រូវបានរួមបញ្ចូលនៅក្នុង៖
អាស្រ័យលើគុណវុឌ្ឍិរបស់ VET អ្នកនឹងសិក្សានៅសាលារបស់អ្នក ឬនៅសាលា/TAFE/អ្នកផ្តល់ការបណ្តុះបណ្តាលដែលនៅជិត។
កន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់
VET ជួយអ្នកឱ្យចាប់ផ្តើមនៅលើផ្លូវអាជីពការងាររបស់អ្នក ខណៈពេលអ្នកនៅរៀននៅសាលានៅឡើយ។
វាផ្តល់ឱ្យអ្នកនូវជំនាញអនុវត្តជាក់ស្តែងនៅក្នុងឧស្សាហកម្មមួយដែលអ្នកចាប់អារម្មណ៍ ដែលធ្វើអោយប្រសើរឡើងនូវលទ្ធភាពរកការងារធ្វើរបស់អ្នក។
VET ក៏ផ្តល់ឱ្យអ្នកនូវក្រេឌីតក្នុងការបញ្ចប់៖
- វិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (VCE) របស់អ្នក
- VCE ប្រកបដោយវិជ្ជាជីវៈចម្បង (VCE VM)
- វិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (VPC)។
កម្មវិធី VET មួយចំនួនផ្តល់ពិន្ទុដែលរួមចំណែកដល់ ATAR របស់អ្នក ប្រសិនបើអ្នកមានសិទ្ធិទទួលបានវា។ សិស្សដែលសម្រេចបានចង្កោមប្រកបដោយលំដាប់តគ្នានៃផ្នែកមុខវិជ្ជា 3-4 ពីកម្មវិធី VCE VET ដែលមិនមានពិន្ទុ អាចមានសិទ្ធិទទួលបានការបង្កើនឡើងមួយកម្រិតឆ្ពោះទៅ ATAR របស់ពួកគេ។
ទទួលបាន និងរៀនសូត្រជាមួយ SBAT
ជម្រើស VET មួយចំនួនមានជាការហ្វឹកហាត់ធ្វើការ ឬកម្មសិក្សាដែលមានបង់ប្រាក់ឈ្នួល និងមានមូលដ្ឋាននៅសាលា (SBAT) ខណៈពេលដែលអ្នកធ្វើការសិក្សា VCE, VCE VM ឬ VPC។
ជម្រើសនេះអនុញ្ញាតឱ្យអ្នករៀនពីការងារជាបុគ្គលិកមិនពេញម៉ោង ខណៈពេលដែលទទួលបានប្រាក់ឈ្នួលបណ្តុះបណ្តាល និងធ្វើការជាមួយអ្នកជំនាញដែលមានសញ្ញាប័ត្រ។ សិស្ស SBAT ជាច្រើនបន្តធ្វើការជាអ្នកហាត់រៀនធ្វើការពេញម៉ោង ឬសិក្ខាកាមបន្ទាប់ពីបញ្ចប់ថ្នាក់ទី 12។
ដើម្បីស្វែងយល់បន្ថែមអំពីជម្រើសនេះ សូមចូលមើល វគ្គបណ្តុះបណ្តាល និងកម្មសិក្សា ដែលមានមូលដ្ឋាននៅសាលា។
ជម្រើស VET ទាំងឡាយរបស់អ្នក
សាលាកាន់តែច្រើនឡើងកំពុងផ្តល់ជូន VET នៅក្នុងគន្លងផ្លូវសិក្សាជាអាទិភាពដែលមានរាយក្នុងបញ្ជីខាងក្រោមនេះ។ ពិនិត្យមើលជាមួយអ្នកប្រឹក្សាអាជីពការងាររបស់សាលាអ្នក ដើម្បីរកមើលថាតើជម្រើសអ្វីខ្លះដែលមាននៅសាលារបស់អ្នក។
វិញ្ញាបនបត្រខ្លះដែលរាយខាងក្រោមនេះ គេអាចរកបានគន្លងផ្លូវសិក្សាដែលមានដាក់ពិន្ទុ ព្រមទាំងលំដាប់តគ្នានៃផ្នែក3 និង 4។ ជម្រើស VET ទាំងឡាយដែលត្រូវតាមការរៀបរាប់ខាងលើនេះ ត្រូវបានគូសសម្រាប់សម្គាល់ដោយដាក់៖
- គន្លងផ្លូវសិក្សាដែលមានដាក់ពិន្ទុ = *
- មានលំដាប់តគ្នានៃផ្នែកមុខវិជ្ជា 3 និង 4 = +
សុខភាព
- វិញ្ញាបនបត្រ II ក្នុងផ្នែកសេវាគាំទ្រសុខភាព
- វិញ្ញាបនបត្រ III ក្នុងផ្នែកជំនួយទាក់ទងនឹងសុខភាព (ការបញ្ចប់មួយភាគ)
- វិញ្ញាបនបត្រ III ក្នុងផ្នែកជំនួយសេវាសុខភាព*+
វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី សុខភាព VCE VET។
សេវាសហគមន៍ និងការអប់រំកុមារតូចៗ
- វិញ្ញាបនបត្រ II ក្នុងផ្នែកស្ម័គ្រចិត្តសកម្ម
- វិញ្ញាបនបត្រ II ក្នុងផ្នែកសេវាសហគមន៍
- វិញ្ញាបនបត្រ III ក្នុងផ្នែកសេវាសហគមន៍ *+
- វិញ្ញាបនបត្រ III ក្នុងផ្នែកអប់រំ និងការថែទាំកុមារតូចៗ (ការបញ្ចប់មួយភាគ) +
- វិញ្ញាបនបត្រ II ក្នុងផ្នែកភាសាអនុវត្ត
- វិញ្ញាបនបត្រ III ជាផ្នែកភាសាអនុវត្ត +
វិញ្ញាបនបត្រទាំងនេះស្ថិតក្នុង សេវាសហគមន៍ VCE VET ឬកម្មវិធី ភាសាអនុវត្ត។
ការសាងសង់ និងសំណង់
- វិញ្ញាបនបត្រ II ក្នុងគន្លងផ្លូវសិក្សាផ្នែកសំណង់ +
- វិញ្ញាបនបត្រ II ផ្នែកការសាងសង់ និងសំណង់ មុនការហ្វឹកហាត់ជាកូនជាង +
- វិញ្ញាបនបត្រ II ខាងផ្នែកជាងទឹក (មុនការហ្វឹកហាត់ជាកូនជាង) +
- វិញ្ញាបនបត្រ II ក្នុងផ្នែកសំណង់ស៊ីវិល +
វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី VCE VET ការសាងសង់ និងសំណង់, ជាងទឹក ឬ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបច្ចេកវិទ្យា
- វិញ្ញាបនបត្រ II ក្នុងផ្នែកបច្ចេកវិទ្យាឌីជីថលអនុវត្ត
- វិញ្ញាបនបត្រ III ផ្នែកព័ត៌មានវិទ្យា *+
- វិញ្ញាបនបត្រ II ផ្នែកសមាហរណ៍កម្មបច្ចេកវិទ្យា *+
វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី VCE VET សមាហរណ៍កម្មបច្ចេកវិទ្យា ឬកម្មវិធី បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។
បដិសណ្ឋារកិច្ច
- វិញ្ញាបនបត្រ II ផ្នែកបដិសណ្ឋារកិច្ច *+
- វិញ្ញាបនបត្រ II ផ្នែកដាំស្ល (ពីមុនវិញ្ញាបនបត្រ II ផ្នែកប្រតិបត្តិការផ្ទះបាយ) *+
វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី បដិសណ្ឋារកិច្ច VCE VET។
ថាមពលស្អាត និងវិស្វកម្ម
- វិញ្ញាបនបត្រ II ផ្នែកការសិក្សាវិស្វកម្ម *+
- វិញ្ញាបនបត្រ III ផ្នែកជំនាញមន្ទីរពិសោធន៍ *+
- វិញ្ញាបនបត្រ II ផ្នែកបច្ចេកវិទ្យាអគ្គិសនី (ការចាប់ផ្តើមអាជីព) +
- វិញ្ញាបនបត្រ II ផ្នែកបច្ចេកវិទ្យាអគ្គិសនី (បុរេវិជ្ជាជីវៈ) +
- វិញ្ញាបនបត្រ II ផ្នែកយកសំណាក និងវាស់វែង
វិញ្ញាបនបត្រទាំងនេះស្ថិតនៅក្នុងកម្មវិធី VCE VET វិស្វកម្មឧស្សាហកម្មអគ្គិសនី ឬកម្មវិធី ជំនាញខាងមន្ទីរពិសោធន៍។
ខាងយានយន្ត
- វិញ្ញាបនបត្រ II ផ្នែកត្រៀមលក្ខណៈវិជ្ជាជីវៈខាងយានយន្ត +
វិញ្ញាបនបត្រនេះមាននៅក្នុងកម្មវិធី VCE VET ខាងយានយន្ត។
កសិកម្ម និងបរិស្ថាន
- វិញ្ញាបនបត្រ II ផ្នែកកសិកម្ម +
- វិញ្ញាបនបត្រ II ផ្នែកសាកវប្បកម្ម +
- វិញ្ញាបនបត្រ II ផ្នែកអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី +
- វិញ្ញាបនប័ត្រ II ផ្នែកថែទាំសត្វ +
- វិញ្ញាបនបត្រ II ផ្នែកប្រតិបត្តិការជនបទ
វិញ្ញាបនបត្រទាំងនេះស្ថិតនៅក្នុង VCE VET កសិកម្ម សាកវប្បកម្ម ការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ឬកម្មវិធី ថែទាំសត្វ។
សក់និងសម្ផស្ស
- វិញ្ញាបនបត្រ II ផ្នែកគ្រឿងសម្អាងលក់រាយ
- វិញ្ញាបនប័ត្រ II ផ្នែកជំនួយការក្នុងសាឡន
- វិញ្ញាបនបត្រ III ផ្នែកសេវាសម្អិតសម្អាងសម្ផស្ស +
- វិញ្ញាបនបត្រ III ផ្នែកផាត់មុខ +
វិញ្ញាបនបត្រទាំងនេះស្ថិតនៅក្នុងកម្មវិធី VCE VET អ៊ុតសក់ កាត់សក់ និងកែសម្ផស្ស។
ឧស្សាហកម្មច្នៃប្រឌិត
- វិញ្ញាបនបត្រ II ផ្នែកឧស្សាហកម្មច្នៃប្រឌិត
- វិញ្ញាបនប័ត្រ III ផ្នែកអេក្រង់ និងប្រព័ន្ធផ្សព្វផ្សាយ *+
- វិញ្ញាបនបត្រ II ផ្នែកសម្លៀកបំពាក់ ម៉ូដ និងវាយនភណ្ឌ (ពីមុន វិញ្ញាបនបត្រ II ផ្នែករចនាម៉ូដ និងបច្ចេកវិទ្យាអនុវត្ត) +
- វិញ្ញាបនបត្រ II ផ្នែកតន្ត្រី
- វិញ្ញាបនបត្រ III ផ្នែកតន្ត្រី (សម្តែង) *+
- វិញ្ញាបនបត្រ III ផ្នែកតន្ត្រី (ផលិតកម្មសំឡេង) *+
- វិញ្ញាបនប័ត្រ II ផ្នែករបាំ
- វិញ្ញាបនបត្រ III ផ្នែករបាំ *+
វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី VCE VET ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងច្នៃប្រឌិត, ការរចនាម៉ូដ និងបច្ចេកវិទ្យាអនុវត្ត, របាំ ឬកម្មវិធីតន្ត្រី។
កីឡា និងការកម្សាន្ត
- វិញ្ញាបនបត្រ II ផ្នែកកម្សាន្តនៅក្រៅអគារ
- វិញ្ញាបនបត្រ II ផ្នែកកីឡា និងការកម្សាន្ត
- វិញ្ញាបនបត្រ III ផ្នែកកីឡា ការហែលឬមុជទឹក និងការកំសាន្ត *+
វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី VCE VET កីឡា និងការកម្សាន្ត។
អាជីវកម្ម
- វិញ្ញាបនបត្រ II ផ្នែកជំនាញនៅកន្លែងធ្វើការ
- វិញ្ញាបនបត្រ III ផ្នែកអាជីវកម្ម *+
- វិញ្ញាបនបត្រ II ផ្នែកអាជីវកម្មខ្នាតតូច (ប្រតិបត្តិការ/ការច្នៃប្រឌិត) +
វិញ្ញាបនបត្រទាំងនេះស្ថិតក្នុងកម្មវិធី VCE VET អាជីវកម្ម ឬកម្មវិធី អាជីវកម្មខ្នាតតូច ។
ព័ត៌មានបន្ថែម
ពិភាក្សាជាមួយអ្នកប្រឹក្សាអាជីពការងារនៅសាលារបស់អ្នក ដើម្បីរកមើលថាតើជម្រើសមួយណាដែលល្អបំផុតសម្រាប់អ្នក។
ដើម្បីស្វែងយល់បន្ថែមអំពី VET សូមចូលមើល គេហទំព័ររបស់ VCAA។
ដើម្បីស្វែងយល់បន្ថែមអំពីកន្លែងដែល VET អាចនាំអ្នកទៅដល់ និងស្តាប់ពីសិស្សផ្សេងទៀតដែលបានបញ្ចប់វា សូមចូលមើល VET Champions (ជើងឯក)។
Updated