JavaScript is required
Teenager learning to care for an elderly person.

អំពី VCE វិជ្ជាជីវៈចម្បង (About the VCE Vocational Major) - ភាសាខ្មែរ (Khmer)

ស្វែងយល់បន្ថែមអំពីវិជ្ជាជីវៈជំនាញ VCE ចម្បង និងកន្លែងដែលវាអាចនាំអ្នកទៅដល់។

មានវិធីថ្មីមួយក្នុងការទទួលបាន VCE របស់អ្នក

វិជ្ជាជីវៈជំនាញ VCE ចម្បង (VCE VM) គឺជាកម្មវិធីសិក្សាអនុវត្តរយៈពេលពីរឆ្នាំដែលជាផ្នែកមួយនៃ VCE។

អ្នកនឹងទទួលបានជំនាញនានាសម្រាប់ការងារ និងជីវិត និងបទពិសោធន៍ផ្ទាល់ក្នុងឧស្សាហកម្មមួយ ឬច្រើន ដោយបញ្ចប់ការសិក្សានៅសាលាប្រកបដោយលក្ខណៈអាចធ្វើការបានជាងអ្នកដទៃ។

គ្រូបង្រៀនរបស់អ្នកនឹងវាយតម្លៃលើការលូតលាស់របស់អ្នកតាមរយៈសកម្មភាពមួយចំនួន។ ការប្រឡងតែមួយគត់របស់អ្នកគឺការធ្វើតេស្តសមិទ្ធផលទូទៅ (GAT) (ផ្នែក A ប៉ុណ្ណោះ)។

វិស័យសិក្សា VCE VM ទាំងបួនប្រើប្រាស់ទម្រង់នៃការវាយតម្លៃខុសគ្នាពីចំពោះការសិក្សា VCE ដទៃទៀត។ ការវាយតម្លៃនឹងត្រូវបានធ្វើឡើងដោយគ្រូនៅក្នុងថ្នាក់របស់អ្នក ដែលនឹងជួយគាំទ្រអ្នកឱ្យសម្រេចបានតាមលក្ខខណ្ឌតម្រូវ។

មុខវិជ្ជាសិក្សា VCE VM មិនទទួលបានពិន្ទុសិក្សាទេ ដូច្នេះមុខវិជ្ជាសិក្សាទាំងនេះនឹងមិនមានរាប់បញ្ចូលទៅក្នុង ATAR ទេ។

VCE VM គឺជាជម្រើសដ៏អស្ចារ្យមួយ ប្រសិនបើអ្នកពេញចិត្តរៀននៅក្នុងបរិយាកាសពិភពលោកជាក់ស្តែង ហើយនិងមិនត្រូវការ ATAR ទេ។

ចែករំលែកទំព័រនេះទៅ WhatsApp

កន្លែងដែល VCE VM អាចនាំអ្នកទៅដល់

VCE VM នឹងជួយអ្នកក្នុងការរៀបចំខ្លួនសម្រាប់៖

  • ភាពជាអ្នកហ្វឹកហ្វឺនធ្វើជាកូនជាង ឬកម្មសិក្សា
  • ការអប់រំ និងការបណ្តុះបណ្តាលបន្ថែមទៀត
  • សាកលវិទ្យាល័យ តាមរយៈកម្មវិធីចូលខុសៗគ្នា
  • ចូលទៅក្នុងកម្លាំងការងារតែម្ដង។

ជម្រើសមុខវិជ្ជាសិក្សា VCE VM របស់អ្នក

ដើម្បីបញ្ចប់ VCE VM អ្នកត្រូវបញ្ចប់ដោយជោគជ័យយ៉ាងតិច 16 ផ្នែកមុខវិជ្ជា។ នេះចាំបាច់ត្រូវរួមបញ្ចូល៖

  • 3 ផ្នែកមុខវិជ្ជា VCE VM ផ្នែកអក្ខរកម្ម ឬ VCE ផ្នែកមុខវិជ្ជាភាសាអង់គ្លេស (រួមទាំងលំដាប់តគ្នានៃផ្នែកមុខវិជ្ជា 3 និង 4)
  • 2 ផ្នែកមុខវិជ្ជា VCE VM ផ្នែកនព្វន្ត ឬ VCE ផ្នែកមុខវិជ្ជាគណិតវិទ្យា
  • 2 ផ្នែកមុខវិជ្ជា VCE VM ជំនាញពាក់ព័ន្ធការងារ
  • 2 ផ្នែកមុខវិជ្ជា VCE VM ជំនាញអភិវឌ្ឍន៍បុគ្គល
  • 3 លំដាប់តគ្នាផ្នែកមុខវិជ្ជាផ្នែក 3 និង 4 ផ្សេងទៀតទៅតាមជម្រើសរបស់អ្នក
  • VET នៅកម្រិតវិញ្ញាបនបត្រ II ឬលើនេះ (180 ម៉ោងធម្មតា)។

អ្នកក៏អាចចំណាយពេលរៀននៅកន្លែងធ្វើការ ជាផ្នែកនៃ VET របស់អ្នកបានផងដែរ។ នេះត្រូវបានគេស្គាល់ថាជាការទទួលស្គាល់ការរៀនសូត្រនៅកន្លែងការងារប្រកបដោយរចនាសម្ព័ន្ធ។

អ្នកអាចបន្ថែមការសិក្សា VCE ផ្សេងទៀតទៅក្នុងកម្មវិធី VCE VM របស់អ្នក។

អ្វីខ្លះដែលអ្នកនឹងទទួលបាន

នៅពេលអ្នកសិក្សាចប់ អ្នកនឹងទទួលបាន៖

  • លិខិតរៀបរាប់អំពីលទ្ធផលចេញដោយ VCAA
  • លិខិតរៀបរាប់អំពីការសម្រេចបាន * ពីអ្នកផ្តល់ការបណ្តុះបណ្តាល VET របស់អ្នក (ប្រសិនបើអ្នកបានបញ្ចប់វគ្គ VET ទាំងឡាយណាមួយចំនួន)
  • គុណវុឌ្ឍិ VET របស់អ្នក (ប្រសិនបើអ្នកបានបញ្ចប់វា)
  • វិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀរបស់អ្នកជាមួយនឹងពាក្យបន្ថែម 'ជំនាញចម្បង

សិស្សដែលមិនបានបញ្ចប់វិញ្ញាបនបត្រ នឹងទទួលបានសេចក្ដីសង្ខេបអំពីកម្រងព័ត៌មាននៃសមិទ្ធផលរបស់សិស្ស ដែលរាយនូវសមិទ្ធផលទាំងអស់របស់ពួកគេ។

ព័ត៌មានបន្ថែម

សូមនិយាយជាមួយអ្នកប្រឹក្សាអាជីពការងារនៅសាលារបស់អ្នក ដើម្បីរកមើលថាតើ VCE VM ត្រូវសម្រាប់អ្នកដែរឬទេ។

គន្លងផ្លូវសិក្សាដទៃទៀត

Updated