JavaScript is required
Teenager using 3D immersive headgear.

មុខវិជ្ជាសិក្សាស្នូលរបស់ VCE VM (VCE VM Core Subjects) - ភាសាខ្មែរ (Khmer)

ទាំងនេះគឺជាមុខវិជ្ជាសិក្សាស្នូលចំនួន 4 នៅក្នុងមុខវិជ្ជាវិជ្ជាជីវៈចម្បង VCE។

ចាប់ពីឆ្នាំ 2025 តទៅ សាលារៀននឹងអាចផ្តល់ជំនាញពាក់ព័ន្ធការងារ VM និងជំនាញអភិវឌ្ឍន៍បុគ្គលរបស់ VM ដល់សិស្ស VCE ទូទៅ ដើម្បីបញ្ចូលក្នុងកម្មវិធីរបស់ពួកគេ មិនមែនត្រឹមតែសិស្សឯកទេស VCE នោះទេ។

អក្ខរកម្ម និងលេខនព្វន្តអាចមានតែប្រសិនបើអ្នកជ្រើសរើសធ្វើកម្មវិធី មុខវិជ្ជាវិជ្ជាជីវៈចម្បង VCE ពេញលេញ។

ចែករំលែកទំព័រនេះទៅ WhatsApp

ជំនាញពាក់ព័ន្ធការងារ

មុខវិជ្ជានេះជួយអ្នកឱ្យជោគជ័យក្នុងពិភពការងារ និងការសិក្សាដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ អ្នកនឹងស្វែងរកជម្រើសអាជីពផ្សេងៗគ្នា បង្កើតផែនការសកម្មភាពអាជីព និងបង្កើតជំនាញស្វែងរកការងារ។

អ្នកនឹងរៀនអំពីកន្លែងធ្វើការដែលធ្វើឲ្យមានសុខភាពល្អ និងសុវត្ថិភាព សិទ្ធិទាំងឡាយរបស់អ្នកនៅកន្លែងធ្វើការ ហើយនិងរបៀបគាំទ្រមនុស្សដែលអ្នកធ្វើការជាមួយ។ អ្នកនឹងបង្កើតជំនាញខាងការប្រាស្រ័យទាក់ទង និងការធ្វើការជាក្រុម ហើយនិងរៀនពីរបៀបចរចាក្នុងទំនាក់ទំនងសំខាន់ៗនៅកន្លែងធ្វើការ។

អ្នកក៏នឹងកត់សំគាល់ចំណុចខ្លាំងផ្ទាល់ខ្លួនទាំងឡាយរបស់អ្នក និងរៀនពីរបៀបឲ្យគេដឹងនៅក្នុងការអនុវត្តការងារ និងការសម្ភាសន៍។ អ្នកនឹងបង្កើតផលប័ត្រប្រកបដោយជំនាញវិជ្ជាជីវៈសម្រាប់ការសិក្សាបន្ថែម និងការអនុវត្តក្នុងការងារ។

ជំនាញអភិវឌ្ឍន៍បុគ្គល

នៅក្នុងមុខវិជ្ជាសិក្សានេះ អ្នកនឹងរៀនពីរបៀបដើរតួនាទីសកម្មនៅក្នុងសហគមន៍របស់អ្នក។ អ្នកក៏នឹងបង្កើតការយល់ដឹង និងអារម្មណ៍កាន់តែស៊ីជម្រៅអំពីអត្តសញ្ញាណរបស់អ្នក និងទីកន្លែងរបស់អ្នកនៅក្នុងពិភពលោក។

អ្នកនឹងស្វែងរករបៀបដែលសហគមន៍ធ្វើការរួមគ្នាក្នុងថ្នាក់ស្រុក ជាតិ និងសកល។ អ្នក នឹង អនុវត្ត វា តាមការ រៀបចំ គម្រោង មួយ ដើម្បី ជួយ សហគមន៍ របស់ អ្នក ក្នុង ក្រុមមួយ ជាមួយ នឹង សិស្ស ផ្សេងៗទៀត។

មុខវិជ្ជាសិក្សានេះក៏នឹងជួយអ្នកឱ្យស្វែងយល់ និងកសាងភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ ការយល់ដឹងពីសង្គម និងគុណភាពភាពជាអ្នកដឹកនាំរបស់អ្នក។ ជំនាញទំនាក់ទំនងទាំងនេះនឹងជួយអ្នកឱ្យជោគជ័យនៅកន្លែងធ្វើការ ក្នុងការរៀនសូត្របន្ថែមដូចជានៅសាកលវិទ្យាល័យ ឬ TAFE និងក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។

អក្ខរកម្ម

នៅក្នុងមុខវិជ្ជាសិក្សានេះ អ្នកនឹងធ្វើឱ្យប្រសើរឡើងនូវជំនាញអាន ការសរសេរ ការនិយាយ និងការស្តាប់របស់អ្នកក្នុងស្ថានភាពផ្សេងៗគ្នាជាច្រើន ដើម្បីអ្នកអាចប្រមូល និងចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព។

អ្នកនឹងវិភាគ និងបកស្រាយព័ត៌មានបោះពុម្ព មើលឃើញ ការនិយាយ ឌីជីថល និងពហុព័ត៌មាន ដែលធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់អ្នកក្នុងការយល់ និងបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

មុខវិជ្ជាសិក្សានេះនឹងជួយអ្នកអភិវឌ្ឍទំនុកចិត្តលើជំនាញទំនាក់ទំនងជាលាយលក្ខណ៍អក្សរ និងការនិយាយរបស់អ្នក។ វានឹងរៀបចំអ្នកឱ្យទទួលបានជោគជ័យក្នុងទីតាំងផ្សេងៗ រួមទាំងនៅកន្លែងធ្វើការផងដែរ។

លេខនព្វន្ត

នៅក្នុងមុខវិជ្ជានេះ អ្នកនឹងអភិវឌ្ឍការគិតប្រកបដោយភាពឡូស៊ិក និងមានហេតុផល និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃ។ អ្នក នឹងរាវរក ទ្រឹស្ដី គណិត វិទ្យា ក្នុងវិស័យលេខ ការ វាស់វែង រាង និង ទិន្នន័យ។

អ្នក នឹង ពង្រឹង ជំនាញ លេខ នព្វន្តរបស់ អ្នក ហើយ អនុវត្ត វា ទៅ នឹង សេណារីយ៉ូ ក្នុង ពិភព ជាក់ស្ដែង។ អ្នកនឹងរៀនអនុវត្តចំណេះដឹងនេះក្នុងកិច្ចការប្រចាំថ្ងៃ ការងារ និងសហគមន៍។

លេខនព្វន្តនឹងរៀបចំអ្នកសម្រាប់ផ្នែកសំខាន់ៗជាច្រើននៃជីវិត ដូចជាការរៀបចំថវិកាផ្ទាល់ខ្លួន ការប្រៀបធៀបជម្រើសក្នុងការទិញ ការបំពេញតម្រូវការពន្ធ និងការធ្វើផែនការ។

ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (VET)

រាល់សិស្សជំនាញវិជ្ជាជីវៈចម្បង VCE ក៏មានរួមបញ្ចូល VET នៅក្នុងកម្មវិធីរបស់ពួកគេផងដែរ។ នេះផ្តល់ឱ្យអ្នកនូវជំនាញជាក់ស្តែងនៅក្នុងឧស្សាហកម្មដែលអ្នកចាប់អារម្មណ៍ ហើយឆាប់ចាប់ផ្តើមក្នុងផ្លូវអាជីពការងាររបស់អ្នក។

Updated