JavaScript is required

គន្លងផ្លូវសិក្សា VCE VM របស់ Kamala (Kamala's VCE VM pathway) - ភាសាខ្មែរ (Khmer)

ឧទាហរណ៍មួយអំពី​សិស្ស​ម្នាក់​ដែល​បាន​សិក្សា​​វិជ្ជាជីវៈជំនាញចម្បង VCE។

A teenage girl in a lab coat and protective glasses smiles to someone off camera. She is holding a DNA model in her hands.

Kamala - អ្នកបច្ចេកទេសនៅមន្ទីរពិសោធន៍

Kamala ចូលចិត្តការស៊ើបអង្កេត ដោះស្រាយបញ្ហា និងរៀនពីការងារ។

នាងចង់ចាប់ផ្តើមធ្វើកម្មសិក្សាជាអ្នកបច្ចេកទេសនៅមន្ទីរពិសោធន៍ នៅពេលនាងបានបញ្ចប់ការសិក្សានៅសាលា ពីព្រោះវានាំទៅរកការងារផ្នែកវិស្វកម្ម សុខាភិបាល និងការស្រាវជ្រាវ។

មូលហេតុដែលនាងជ្រើសយក VCE VM

Kamala សប្បាយក្នុងការទទួលបទពិសោធន៍ការងារនៅថ្នាក់ទី 10 នៅមន្ទីរពិសោធន៍នៃគ្លីនិកមួយក្នុងតំបន់ជិតផ្ទះ។

នេះបានធ្វើឱ្យនាងមានទំនុកចិត្តថាការធ្វើកម្មសិក្សានៅក្នុងឧស្សាហកម្មធ្វើតេស្តផ្នែកវេជ្ជសាស្រ្តនឹងក្លាយជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការចាប់ផ្តើមអាជីពរបស់នាង។

នាងបានពិភាក្សាជាមួយក្រុមគ្រួសារ គ្រូបង្រៀន និងអ្នកប្រឹក្សាអាជីពការងាររបស់សាលាអំពីជម្រើសនានារបស់នាង និងដើម្បីឱ្យប្រាកដថានាងបានបំពេញតាមតម្រូវការជាមុន។

អ្វីខ្លះដែលនាងបានសិក្សា

Kamala បានជ្រើសយកមុខវិជ្ជាមួយចំនួនដែលផ្តល់ឱ្យនាងនូវភាពចម្រុះនៃការរៀនសូត្រដោយមានការអនុវត្តផង ការសិក្សាផ្នែកទ្រឹស្តីផង និងបទពិសោធន៍ការងារផង។

នៅថ្នាក់ទី 11 នាងបានសិក្សា៖

  • VCE VM ផ្នែកមុខវិជ្ជាអក្ខរកម្ម 1 និង 2
  • VCE ផ្នែកមុខវិជ្ជាគណិតវិទ្យាទូទៅ 1 និង 2
  • VCE VM ផ្នែកមុខវិជ្ជាជំនាញទាក់ទងនឹងការងារ 1 និង 2
  • VCE ផ្នែកមុខវិជ្ជាគីមីវិទ្យា 1 and 2
  • VCE VET ផ្នែកមុខវិជ្ជាការសិក្សាជំនាញមន្ទីរពិសោធន៍ 1 និង 2 (សម្រាប់ការឆ្ពោះទៅរកវិញ្ញាបនបត្រ III ក្នុងជំនាញមន្ទីរពិសោធន៍)
  • ការទទួលស្គាល់ការរៀនសូត្រនៅកន្លែងការងារដែលមានរចនាសម្ព័ន្ធសម្រាប់ ផ្នែកមុខវិជ្ជា VET 1៖ ការរៀននៅកន្លែងធ្វើការ។

នៅថ្នាក់ទី 12 នាងបានសិក្សា៖

  • VCE VM ផ្នែកមុខវិជ្ជាអក្ខរកម្ម 3 និង 4
  • VCE ផ្នែកមុខវិជ្ជាគណិតវិទ្យាទូទៅ 3 និង 4
  • VCE VM ផ្នែកមុខវិជ្ជជំនាញអភិវឌ្ឍបុគ្គល 3 និង 4
  • VCE VM ផ្នែកមុខវិជ្ជាជំនាញទាក់ទងនឹងការងារ 3 និង 4
  • VCE VET ផ្នែកមុខវិជ្ជាការសិក្សាជំនាញមន្ទីរពិសោធន៍ 3 និង 4 (សម្រាប់ការឆ្ពោះទៅរកវិញ្ញាបនបត្រ III ក្នុងជំនាញមន្ទីរពិសោធន៍)
  • ការទទួលស្គាល់ការរៀនសូត្រនៅកន្លែងការងារប្រកបដោយរចនាសម្ព័ន្ធសម្រាប់មុខវិជ្ជា VET ផ្នែក 2៖ ការអភិវឌ្ឍន៍នៅកន្លែងធ្វើការ។

Updated