Brandon - ជាងកាត់សក់
Brandon តែងតែចូលចិត្តការច្នៃប្រឌិត និងរៀនជំនាញដោយអនុវត្តផ្ទាល់ដៃ។ គាត់ ចង់ ចាប់ ផ្តើម ធ្វើជាអ្នកហ្វឹកហាត់ ផ្នែក កាត់សក់អ៊ុតសក់ កាលពី គាត់ រៀន ចប់នៅសាលា។
មូលហេតុដែលគាត់ជ្រើសយក VPC
Brandon ចូលចិត្តអំពីថា VPC អាចរួមបញ្ចូលការធ្វើគម្រោងសហគមន៍ និងធ្វើការក្នុងក្រុមមួយ។
វាផ្តល់ជូននូវភាពបត់បែនដែលគាត់ត្រូវការ ដោយសារតែស្ថានភាពសុខភាពរយៈពេលវែងរបស់គាត់។ វាក៏បានអនុញ្ញាតឱ្យគាត់សិក្សាលើសពីពីរឆ្នាំ។
គាត់បានពិភាក្សាជាមួយក្រុមគ្រួសារ គ្រូបង្រៀន និងអ្នកពិគ្រោះយោបល់អាជីពការងាររបស់សាលាអ្នក ដើម្បីរកមើលថាតើនេះជាវិធីល្អបំផុតសម្រាប់គាត់ក្នុងការបញ្ចប់ការសិក្សានៅសាលាដែរឬទេ។
អ្វីខ្លះដែលគាត់បានសិក្សា
នៅថ្នាក់ទី 10 Brandon បានសិក្សា៖
- VPC ផ្នែកមុខវិជ្ជាអក្ខរកម្ម 1
- VPC ផ្នែកមុខវិជ្ជាលេខនព្វន្ត 1។
នៅថ្នាក់ទី 11 គាត់បានសិក្សា៖
- VPC ផ្នែកមុខវិជ្ជាអក្ខរកម្ម 2
- VPC ផ្នែកមុខវិជ្ជាលេខនព្វន្ត 2
- VPC ផ្នែកមុខវិជ្ជាជំនាញខាងអភិវឌ្ឍន៍បុគ្គល 1
- VPC ផ្នែកមុខវិជ្ជាជំនាញទាក់ទងការងារ 1
- VCE VET ផ្នែកមុខវិជ្ជាផ្នែកអាជីវកម្ម 1 និង 2 (សម្រាប់ការឆ្ពោះទៅរកវិញ្ញាបនបត្រ II ក្នុងជំនាញកន្លែងធ្វើការ)។
នៅថ្នាក់ទី 12 គាត់បានសិក្សា៖
- VPC ផ្នែកមុខវិជ្ជាអក្ខរកម្ម 3
- VPC ផ្នែកមុខវិជ្ជាជំនាញអភិវឌ្ឍន៍បុគ្គល 2
- VPC ផ្នែកមុខវិជ្ជាជំនាញទាក់ទងការងារ 2
- VCE VET ផ្នែកមុខវិជ្ជាផ្នែកសក់ និងសម្ផស្ស 1 និង 2 (សម្រាប់វិញ្ញាបនបត្រ II អ្នកជំនួយការសាឡន)
- ការទទួលស្គាល់ការរៀនសូត្រនៅកន្លែងការងារប្រកបដោយរចនាសម្ព័ន្ធ សម្រាប់ VET - ផ្នែក 1៖ ការសិក្សារៀនសូត្រនៅកន្លែងធ្វើការ។
អំពីវិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (About the Victorian Pathways Certificate) - ភាសាខ្មែរ (Khmer)
ស្វែងយល់បន្ថែមអំពី VPC និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។
Updated