JavaScript is required

គន្លងផ្លូវសិក្សា VCE របស់ Deshi (Deshi's VCE pathway) - ភាសាខ្មែរ (Khmer)

ឧទាហរណ៍មួយអំពី​សិស្ស​ម្នាក់​ដែល​បាន​សិក្សា​​វិជ្ជាជីវៈជំនាញចម្បង VCE។

A high school student takes notes in their note book while smiling at the camera. Behind them is a stack of books and library shelves full of old books.

Deshi - មេធាវី

Deshi តែងតែចង់ធ្វើជាមេធាវី។ គេ សប្បាយ សិក្សា ផ្នែកអាជីវកម្ម និង ជា ផ្នែក មួយ នៃ ក្រុម ជជែក តតាំងគ្នា របស់ សាលា។

មូលហេតុដែលគេជ្រើសយក VCE

Deshi ចង់រៀនច្បាប់នៅសកលវិទ្យាល័យ ដូច្នេះត្រូវការ ATAR។

គេបានពិភាក្សាជាមួយក្រុមគ្រួសារ គ្រូបង្រៀន និងអ្នកប្រឹក្សាអាជីពការងាររបស់សាលាអំពីជម្រើសនានារបស់គេ ហើយដើម្បីឱ្យប្រាកដថា គេបានបំពេញតាមតម្រូវការនានាជាមុន។

គេក៏បានបញ្ចប់កម្មវិធីធ្វើការងារនៅក្នុងការិយាល័យសាជីវកម្ម ដើម្បីចង់ដឹងថាតើគេចូលចិត្តការងារ និងបរិស្ថានោះដែរឬអត់។

អ្វីខ្លះដែលគេបានសិក្សា

Deshi បានជ្រើសយកមុខវិជ្ជាសិក្សាមួយចំនួនដែលទាក់ទងនឹងអាជីពការងារនាពេលអនាគតរបស់គេ ក៏ដូចជាមុខវិជ្ជាសិ្កសាទាំងឡាយណាដែលគេមានចំណង់ចំណូលចិត្តពិតប្រាកដ។

Deshi ក៏បានជ្រើសយកការរៀន VCE នៅថ្នាក់ទី 10។

នៅថ្នាក់ទី 10 គេបានសិក្សា៖

  • VCE ផ្នែកមុខវិជ្ជាអប់រំរាងកាយ ផ្នែក 1 និង 2។

នៅថ្នាក់ទី 11 គេបានសិក្សា៖

  • VCE ផ្នែកមុខវិជ្ជាភាសាអង់គ្លេស 1 និង 2
  • VCE ផ្នែកមុខវិជ្ជាវិធីសាស្ត្រគណិតវិជ្ជា 1 និង 2
  • VCE ផ្នែកមុខវិជ្ជាការសិក្សាច្បាប់ 1 និង 2
  • VCE ផ្នែកមុខវិជ្ជាប្រវត្តិសាស្ត្រទំនើប 1 និង 2
  • VCE ផ្នែកមុខវិជ្ជាអប់រំរាងកាយ 3 និង 4
  • VCE ផ្នែកមុខវិជ្ជាអាជីវកម្ម 1 និង 2 (សម្រាប់ការឆ្ពោះទៅរកវិញ្ញាបនបត្រ III ក្នុងផ្នែកអាជីវកម្ម)។

នៅថ្នាក់ទី 12 គេបានសិក្សា៖

  • VCE ផ្នែកមុខវិជ្ជាភាសាអង់គ្លេស 3 និង 4
  • VCE ផ្នែកមុខវិជ្ជាវិធីសាស្ត្រគណិតវិជ្ជា 3 និង 4
  • VCE ផ្នែកមុខវិជ្ជាបដិវត្តន៍ប្រវត្តិសាស្ត្រ 3 និង 4
  • VCE ផ្នែកមុខវិជ្ជាការសិក្សាច្បាប់ 3 និង 4
  • VCE ផ្នែកមុខវិជ្ជា VET អាជីវកម្ម 3 និងទី 4 (សម្រាប់ការឆ្ពោះទៅរកវិញ្ញាបនប័ត្រ III ក្នុងផ្នែកអាជីវកម្ម)។

Updated