មានវិធី 3 យ៉ាងដើម្បីសិក្សានៅថ្នាក់ទី 11 និងថ្នាក់ទី 12 នៅរដ្ឋវិចថូរៀ
ប្រៀបធៀបជម្រើសគន្លងផ្លូវសិក្សានានា
VCE | VCE ប្រកបដោយវិជ្ជាជីវៈចម្បង (VCE VM) | វិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (VPC) |
ជម្រើសដ៏ល្អមួយប្រសិនបើ… | ជម្រើសដ៏ល្អមួយប្រសិនបើ… | តាមអនុសាសន៍របស់សាលាតែប៉ុណ្ណោះ និងជាជម្រើសដ៏ល្អមួយប្រសិនបើ… |
អ្នកពេញចិត្តរៀននៅក្នុងថ្នាក់ជាង | អ្នកពេញចិត្តរៀននៅក្នុងពិភពលោកជាក់ស្ដែង និងនៅថ្នាក់រៀនជាង | អ្នកពេញចិត្តរៀននៅក្នុងពិភពលោកជាក់ស្ដែង និងនៅថ្នាក់រៀនជាង |
អ្នកត្រូវការ ATAR សម្រាប់គោលដៅនានារបស់អ្នក | អ្នកមិនត្រូវការ ATAR សម្រាប់គោលដៅនានារបស់អ្នកទេ | អ្នកមិនត្រូវការ ATAR សម្រាប់គោលដៅនានារបស់អ្នកទេ |
អ្នកចង់អភិវឌ្ឍទំនុកចិត្តលើការសិក្សារៀនសូត្រ | អ្នកចង់អភិវឌ្ឍទំនុកចិត្តនៅកន្លែងធ្វើការ | អ្នកចង់អភិវឌ្ឍទំនុកចិត្តលើជំនាញអនុវត្តជាក់ស្តែង |
អ្នកចង់ដាក់ពាក្យចូលសាកលវិទ្យាល័យភ្លាមបន្ទាប់ពីថ្នាក់ទី 12 | អ្នកចង់បន្តការសិក្សានៅ TAFE ភាពជាអ្នកហ្វឹកហ្វឺនធ្វើជាកូនជាង ភាពជាកម្មសិក្សា ឬការងារពេញម៉ោងភ្លាមៗបន្ទាប់ពីថ្នាក់ទី 12 ឬដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យបន្ទាប់ពីពេលវេលាបណ្តុះបណ្តាល ឬការងារ | អ្នកចង់បញ្ចប់ VCE, កម្រិតចូល VET ឬចាប់ផ្តើមធ្វើការងារពេញម៉ោងបន្ទាប់ពីថ្នាក់ទី 12 |
អ្នកត្រៀមខ្លួនរួចរាល់ដើម្បីចូលសិក្សា VCE | អ្នកត្រៀមខ្លួនរួចរាល់ដើម្បីចូលសិក្សា VCE | អ្នកត្រូវការភាពអាចបត់បែនបានដើម្បីបញ្ចប់ថ្នាក់ទី 11 និងថ្នាក់ទី 12 |
ស្ថាប័នភាគច្រើនផ្តល់ជូនដល់អ្នកដាក់ពាក្យសុំ នូវគម្រោងចូលផ្សេងៗ ដូចជាការដាក់ពាក្យសុំតាមរយៈផ្ទាំងក្រដាស ឬកិច្ចសម្ភាសន៍សម្រាប់ជ្រើសរើសវគ្គសិក្សានៅសកលវិទ្យាល័យ ឬវគ្គសិក្សាមិនមានសញ្ញាបត្រដូចជា ការសិក្សាមូលដ្ឋានគ្រឹះ វគ្គសិក្សាត្រៀម ឬវិញ្ញាបនបត្រ សញ្ញាប័ត្រ ឬវគ្គសិក្សាបរិញ្ញាបត្ររង។
ការបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ (VET)
V ET គឺ ជា ការ សិក្សា ផ្នែក ឧស្សាហកម្ម ជាក់លាក់ ដែលជាកន្លែងដែល អ្នក អភិវឌ្ឍ ជំនាញ អនុវត្តជាក់ស្តែង។ វាអាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃការសិក្សា VCE, VCE VM ឬ VPC របស់អ្នក។
Updated