ការអប់រំនៅវិទ្យាល័យជាន់ខ្ពស់នៅរដ្ឋវិចថូរៀ បានផ្លាស់ប្តូរហើយ
មានវិធីថ្មីមួយដើម្បីទទួលបានវិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (VCE)។
ឥឡូវនេះ VCE មានរួមបញ្ចូល មុខជំនាញវិជ្ជាជីវៈចម្បង (VCE VM)។ នេះគឺជាកម្មវិធីមានរយៈពេលពីរឆ្នាំដែលជាផ្នែកមួយនៃ VCE។
វិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (VPC) ឥឡូវនេះក៏មានដែរ។ នេះគឺសម្រាប់អ្នកទាំងឡាយណាដែលត្រូវការភាពអាចបត់បែនបន្ថែមទៀតក្នុងការរៀនសូត្ររបស់ពួកគេ។
ជម្រើសថ្មីទាំងនេះជំនួសវិញ្ញាបនបត្រនៃការរៀនសូត្រដោយការអនុវត្តនៅរដ្ឋវិចថូរៀ (VCAL)។ VCE VM និង VPC ទាំងពីរផ្តល់ជូននូវកម្មវិធីសិក្សាដែលកាន់តែប្រសើរឡើងដើម្បីឱ្យសិស្សរៀបចំខ្លួនសម្រាប់៖
- ការសិក្សា ឬបណ្តុះបណ្តាលបន្ថែមទៀត
- ការហ្វឹកហាត់ធ្វើកូនជាង
- ចាប់ផ្តើមនៅក្នុងកងកម្លាំងការងារ។
មូលហេតុដែល VCAL ត្រូវបានជំនួស
ការផ្លាស់ប្តូរទាំងនេះគឺជាលទ្ធផលនៃ ការពិនិត្យឡើងវិញលើគន្លងផ្លូវសិក្សាវិជ្ជាជីវៈ និងអនុវត្តក្នុងសាលាវិទ្យាល័យជាន់ខ្ពស់ (ការពិនិត្យឡើងវិញលើកទីមួយ)(opens in a new window)។ ការពិនិត្យឡើងវិញបានរកឃើញថាជម្រើសនៃការសិក្សាវិជ្ជាជីវៈ និងអនុវត្តដែលប្រសើរជាងមុន ត្រូវមាននៅក្នុងសាលា។
ឥឡូវនេះ សិស្សានុសិស្សមានលទ្ធភាពទទួលបានកាន់តែច្រើននូវឱកាសនៃការអប់រំវិជ្ជាជីវៈដែលពាក់ព័ន្ធ និងការសិក្សាមានការអនុវត្ត។ ទោះបីគេមានចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តយ៉ាងណាក៏ដោយ សិស្សអាចបន្តទៅមុខទៀតក្រោម VCE ថ្មី។
ប្រវត្តិនៃគុណវុឌ្ឍិវិទ្យាល័យជាន់ខ្ពស់
ការបញ្ចូលមុខជំនាញវិជ្ជាជីវៈ VCE ចម្បង គឺជាការផ្លាស់ប្តូរដុំកំភួនបំផុតដល់ VCE ចាប់តាំងពីវាត្រូវបានបញ្ចូលឲ្យមាននៅក្នុងឆ្នាំ 1987 មក។ បន្ទាត់ពេលវេលានេះធ្វើឲ្យយើងយល់ពីរបៀបដែលការអប់រំនៅវិទ្យាល័យជាន់ខ្ពស់ក្នុងរដ្ឋវិចថូរៀ បានផ្លាស់ប្តូរទៅតាមពេលវេលាកន្លងមកនេះ។
1970
វិញ្ញាបនបត្រវិទ្យាល័យ (HSC) ត្រូវបានបញ្ចូលឲ្យមាន
1975
កម្មវិធីតម្រង់ទិសនៅឧត្ដមសិក្សា (TOP) ត្រូវបានបញ្ចូលឲ្យមាន
1984
វិញ្ញាបនបត្រនៅសាលាសម្រាប់ទៅថ្នាក់ឧត្តមសិក្សា (STC) និងថ្នាក់ទី 12 ផ្នែកបច្ចេកទេស (T12) ត្រូវបានបញ្ចូលឲ្យមាន
1987
វិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (VCE) ត្រូវបានបញ្ចូលឲ្យមាន និងក្ដោប HSC, STC, TOP និង T12
1991
VCE ត្រូវបានអនុវត្តយ៉ាងពេញលេញ និងជំនួស HSC
1995
ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (VET) ត្រូវបានរួមបញ្ចូលជាជម្រើសនៅក្នុង VCE
1999
ការវាយតម្លៃដោយមានដាក់ពិន្ទុសម្រាប់ VCE VET ត្រូវបានបញ្ចូលឲ្យមាន
2003
វិញ្ញាបនបត្រនៃការរៀនសូត្រដោយការអនុវត្ត (VCAL) ត្រូវបានបញ្ចូលឲ្យមាន
2019
ការចាត់ឲ្យមានគណ់កម្មការមួយធ្វើការពិនិត្យឡើងវិញលើគន្លងផ្លូវសិក្សាវិជ្ជាជីវៈ និងអនុវត្តក្នុងការចូលរៀនថ្នាក់វិទ្យាល័យជាន់ខ្ពស់
2020
ពិនិត្យឡើងវិញលើអនុសាសន៍ចំនួន 38 ដែលបានបោះផ្សាយ ដើម្បីផ្លាស់ប្តូរការផ្តល់ការអប់រំនៅអនុវិទ្យាល័យជាន់ខ្ពស់
2023
- ជំនាញវិជ្ជាជីវៈចម្បង (VCE VM) ត្រូវបានបញ្ចូលឲ្យមាននៅក្នុង VCE
- វិញ្ញាបនប័ត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (VPC) ត្រូវបានបញ្ចូលឲ្យមាន
- VCAL ត្រូវបានជំនួសដោយ VCE VM និង VPC
2025
គ្រប់សិស្ស VCE ទាំងអស់មានសិទ្ធិជ្រើសរើសមុខវិជ្ជាជំនាញពាក់ព័ន្ធនឹងការងារ និងផ្នែកជំនាញខាងការអភិវឌ្ឍន៍បុគ្គល
Updated