ក្នុងអំឡុងគ្រោះអាសន្នដូចជាភ្លើងឆេះព្រៃ វាពិបាកក្នុងការគិតឱ្យបានច្បាស់លាស់ណាស់។ អ្នកអាចភ្លេចរឿងសំខាន់ៗ ឬខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ក្នុងការសម្រេចចិត្តពីកន្លែងដែលត្រូវទៅ។
មានជំហានងាយៗមួយចំនួនដែលអ្នកអាចអនុវត្ត ដើម្បីប្រុងប្រៀបឥឡូវនេះ៖
- បន្សាំខ្លួន អ្នក ឱ្យយល់ដឹងនូវ អត្ថន័យ នៃ កម្រិតថ្មីពី គ្រោះ អគ្គិភ័យ អូស្ត្រាលី និងឆែក មើល វា រាល់ ថ្ងៃ ក្នុង រដូវ ភ្លើង ឆេះ ព្រៃ
- រៀបផែនការអគ្គិភ័យរបស់អ្នក ហើយនិយាយជាមួយក្រុមគ្រួសាររបស់អ្នក អំពីអ្វីដែលអ្នកនឹងធ្វើ។ ដូចរាល់គ្រួសារ ឬគ្រួសារនីមួយៗដែលមានលក្ខណៈប្លែកខុសៗគ្នា រាល់ផែនការក៏នឹងខុសគ្នាដូចនោះដែរ
- ប្រសិន បើ អ្នក រស់ នៅតំបន់ ជន បទ ដែល មាន ហានិភ័យ ភ្លើង ឆេះ ព្រៃ ឬ ឆ្លើង ឆេះ ស្មៅ ចូរ ត្រៀម ចាក ចេញ ឲ្យ បាន រហ័សនៅ ថ្ងៃ ដែល មាន ហានិភ័យ ខ្ពស់ ខ្លាំង ឬ ប្រសិន បើ ភ្លើង ចាប់ ផ្តើម ឆាបឆេះ។ ការ ចាក ចេញ ឲ្យ បាន រហ័ស គឺជា ជម្រើស ដ៏ មាន សុវត្ថិភាព បំផុត។
កម្រិតគ្រោះថ្នាក់អគ្គិភ័យ
កម្រិតគ្រោះថ្នាក់អគ្គិភ័យ គឺជាជញ្ជីងមួយដែលប្រាប់អ្នកពីអគ្គិភ័យដែលមានគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាន ប្រសិនបើអគ្គិភ័យចាប់ផ្តើមឆាបឆេះ។
គិត ត្រឹម ថ្ងៃទី 1 កញ្ញា 2022 កម្រិត គ្រោះ អគ្គិភ័យ មាន ការ ផ្លាស់ ប្តូរ នៅទូទាំង អូស្ត្រាលី។
កម្រិត គ្រោះ អគ្គិភ័យផ្តល់ នូវ ដំណឹង ដើម្បីឲ្យ ពលរដ្ឋ អាច ចាត់ វិធានការ ការ ពារ ខ្លួន គេ និង អ្នក ផ្សេងទៀត។ កម្រិត គ្រោះ អគ្គិភ័យ កាន់ តែ ខ្ពស់ ស្ថាន ភាព កាន់ តែ មា នគ្រោះថ្នាក់ ហើយ ផល ប៉ះពាល់ ក៏កាន់ តែ ធ្ងន់ ធ្ងរប្រសិន បើ ភ្លើង ចាប់ ផ្តើម ឆាបឆេះ។
ការ ដាក់ កម្រិត ថ្មី ត្រូវ បាន រៀបចំដើម្បី ងាយ ស្រួល យល់ និង ផ្តល់ ដំបូន្មាន ច្បាស់ លាស់ ពីវិធានការ ផ្សេងៗដែល ត្រូវអនុវត្ត។
ការ រៀប ចំប្រព័ន្ធ ថ្មីនៃការដាក់កម្រិត គ្រោះអគ្គិភ័យ របស់ អូស្ត្រាលី ត្រូវ បាន កំណត់ ដោយ ៖
- ទិន្នន័យអាកាសធាតុពីការិយាល័យឧតុនិយម
- ស្ថានភាពបរិស្ថានផ្សេងទៀត ដូចជាបន្ទុកឥន្ធនៈ
អគ្គិភ័យ អាច ឆាប ឆេះ គ្រប់ ថ្ងៃ មិនថា គ្រោះ អគ្គិភ័យឋិតនៅ ក្នុងកម្រិតណាឡើយ។ នៅថ្ងៃ ដែល គ្រោះ អគ្គិភ័យ មានកម្រិតខ្ពស់ ការ ទាយស្មាន ពី ការ ឆាប ឆេះ អាចលំបាកជាងពេលណាៗ ហើយ ក៏ មាន ការ លំបាក ដល់ សេវាកម្ម សង្រ្គោះ បន្ទាន់ ក្នុង ការ គ្រប់ គ្រងអគ្គិភ័យផង ដែរ។
អ្នកត្រូវដឹងពីការដាក់កម្រិតនៅក្នុងតំបន់របស់អ្នក។
រដ្ឋវិចថូរៀ មានមណ្ឌលអាកាសធាតុចំនួនប្រាំបួន ដោយផ្អែកលើព្រំប្រទល់សាលាសង្កាត់៖
- Mallee
- Wimmera
- ជនបទខាងត្បូងឆៀងខាងលិច
- ជនបទភាគខាងជើង
- ជនបទកណ្តាលភាគខាងជើង
- ជនបទកណ្តាល
- ជនបទខាងជើងឆៀងខាងកើត
- តំបន់ Gippsland ខាងលិច និងខាងត្បូង
- តំបន់ Gippsland ខាងកើត
ការ ដាក់ កម្រិត ត្រូវ បាន ព្យាករ រហូត ដល់ បួន ថ្ងៃជាមុន និង ត្រូវ បាន ធ្វើ បច្ចុប្បន្ន ភាព រៀង រាល់ ថ្ងៃ។ ចូរ ស្វែង រក តំបន់ ភ្លើង ឆេះ ព្រៃ របស់ អ្នក តាម គេហទំព័រCFA។
អ្នក ក៏ អាច ស្វែង រក ព័ត៌មាន សំខាន់ៗ ក្នុង តំបន់ របស់ អ្នកដើម្បី ជួយ អ្នក ក្នុង ការ រៀបចំ ផែន ការ ទប់ ទល់ នឹង ភ្លើង ឆេះ ព្រៃ នៅក្នុង តំបន់ របស់ អ្នក តាម ទំព័រ ព័ត៌មាន ក្នុង តំបន់ របស់ CFA។
ស្វែងយល់បន្ថែមទៀតពីការដាក់កម្រិតនីមួយៗ
របៀបរៀបចំផែនការសម្រាប់ភ្លើងឆេះព្រៃ និងភ្លើងឆេះស្មៅ
តើការចាកចេញឱ្យបានមុនពេលអគ្គិភ័យមកដល់មានន័យដូចម្តេច?
ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យនៃភ្លើងឆេះព្រៃ និងភ្លើងឆេះស្មៅ យើងសូមណែនាំថាអ្នកចាកចេញមួយយប់មុន ឬព្រឹកព្រលឹមនៃថ្ងៃខ្លាំងបំផុត និងលេខកូដក្រហម (កម្រិតគ្រោះថ្នាក់អគ្គិភ័យ)។
តំបន់ទាំងនេះត្រូវបានវាយតម្លៃថាមានហានិភ័យខ្ពស់ដោយសារតែ៖
- កម្តៅ
- តំបន់នោះមានសភាពស្ងួតហួតហែងយ៉ាងណាដែរ
- តើរុក្ខជាតិប៉ុន្មានដែលមានសភាពស្ងួតហួតហែង (ឧទាហរណ៍ ប្រសិនបើមានព្រៃស្ងួត ស្មៅវែង ព្រៃក្រាស់)
- ខ្យល់
ស្ថានភាពកាន់តែអាក្រក់ វាកាន់តែពិបាកសម្រាប់សេវាកម្មសង្គ្រោះបន្ទាន់ ដើម្បីគ្រប់គ្រងអគ្គិភ័យ។ ប្រសិនបើភ្លើងមិនអាចទាយទុកជាមុនបាន ហើយមិនអាចគ្រប់គ្រងបានទេ អ្នកមិនត្រូវនៅកន្លែងណាមួយក្បែរវាទេ។ ចូរចាកចេញឱ្យបានមុនអគ្គិភ័យមកដល់។
អគ្គិភ័យអាចចាប់ផ្តើមនៅកម្រិតណាមួយ។ មើលស្ថានភាព និងពិនិត្យការព្រមាន ដើម្បីឱ្យអ្នកដឹងពីអ្វីដែលត្រូវធ្វើ ប្រសិនបើអគ្គិភ័យចាប់ផ្តើមឆាបឆេះ។
អ្នកអាច៖
- ទាញយក VicEmergency App ពី App Store ឬ Google Play
- ដាក់បញ្ចូលជម្រើសទីតាំងរបស់អ្នក (ឧទាហរណ៍ ផ្ទះរបស់អ្នក ឬផ្ទះសមាជិកក្រុមគ្រួសារផ្សេងទៀត)
- ចាត់ចែងឱ្យមានការជូនដំណឹងតាមប្រព័ន្ធផ្សេងៗដើម្បីទទួលបានការ ព្រមានជាមុនអំពីកម្រិតគ្រោះថ្នាក់អគ្គិភ័យ និងការព្រមានអំពីគ្រោះអាសន្ន
ថ្ងៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង
ថ្ងៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង គឺខុសគ្នានឹងកម្រិតគ្រោះថ្នាក់អគ្គិភ័យ៖
- កម្រិត គ្រោះ អគ្គិភ័យ ប្រាប់ អ្នក ថាតើ អគ្គិភ័យអាច បង្ក គ្រោះថ្នាក់ ដូចម្តេច ប្រសិន បើ មាន ភ្លើង ចាប់ ផ្តើម ឆេះ។ វា ផ្តល់ ព័ត៌មាន ដល់ អ្នក ដើម្បី ជួយ ឲ្យ អ្នក សម្រេច ចិត្ត ពី របៀបដែលអ្នកគួរ អនុវត្តផែនការ អគ្គិភ័យ របស់ អ្នក។
- កម្រិតគ្រោះថ្នាក់អគ្គិភ័យ ប្រាប់អ្នកពីសភាពនៃអគ្គិភ័យដែលអាចឆាបឆេះ ប្រសិនបើវាចាប់ផ្តើម។ វាផ្តល់ឱ្យអ្នកនូវព័ត៌មានដើម្បីជួយអ្នកក្នុងការសម្រេច ថាតើអ្នកគួរដាក់ផែនការអគ្គិភ័យរបស់អ្នកឱ្យដំណើរការដូចម្តេចដែរ។
CFA ប្រកាស ពីបម្រាម ហាមដាច់ខាត មិន ឲ្យ ដុត ភ្លើង សោះ នៅថ្ងៃ ទាំង ឡាយ ណា ដែល អគ្គិភ័យ អាច នឹង រាល ដាល លឿន និង មាន ការ លំបាក ក្នុ ងការ គ្រប់ គ្រង។ ការ ប្រកាស នេះ កំណត់ នូ វការ ដាក់ កំហិត ស្រប ច្បាប់ ទៅលើសកម្មភាព ទាំង ឡាយ ណា ដែលអាច ធ្វើ ឬ មិន អាច ធ្វើ បាន នៅក្នុង តំបន់ នៅថ្ងៃ នោះ។
គោល បំណង នៃ ការ ដាក់ បម្រាម ហាមដាច់ខាតមិន ឲ្យ ដុត ភ្លើង សោះ គឺ ដើម្បី កាត់បន្ថយ សកម្មភាព ទាំង ឡាយ ណា ដែល អាច បង្កអគ្គិភ័យ ដូចជា ការ ដុត ភ្លើង បោះ ជំរំ និង ការ អាំង សាច់ ខាង ក្រៅ ជាដើម។
គោលបំណងនៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង គឺដើម្បីកាត់បន្ថយសកម្មភាពដែលអាចចាប់ផ្តើមអគ្គិភ័យ ដូចជាបាប៊ីឃ្យូនៅទីខាងក្រៅ និងជំរំភ្លើង។
អ្នកអាចស្វែងយល់បន្ថែមអំពី អ្វីដែលអ្នកអាច និងមិនអាចធ្វើបាន នៅលើថ្ងៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង នៅលើវ៉ិបសៃថ៍របស់ CFA។
Updated