JavaScript is required
Fire in a bushland setting

តើខ្ញុំប្រឈមនឹងហានិភ័យនៃអគ្គិភ័យឬទេ? - Am I at risk of fire? - ខ្មែរ (Khmer)

ប្រសិនបើអ្នករស់នៅ ធ្វើការ ឬមានគម្រោងធ្វើដំណើរឆ្លងកាត់រដ្ឋវិចថូរៀ អ្នកអាចប្រឈមនឹងហានិភ័យនៃអគ្គិភ័យ។

អគ្គិភ័យទាំងអស់មិនដូចគ្នាទេ។ របៀបដែលអ្នកគួរឆ្លើយតប អាស្រ័យលើទីតាំងទ្រព្យសម្បត្តិរបស់អ្នក និងបរិស្ថាននៅជុំវិញវា។

ភ្លើងឆេះព្រៃមានលក្ខណៈខុសគ្នាពីភ្លើងឆេះស្មៅ។ ការយល់ដឹងពីភ្លើងឆេះទាំងពីរប្រភេទនេះ ជារឿងសំខាន់។ នៅពេលភ្លើងឆេះស្មៅចាប់ផ្តើមឆាបឆេះនៅក្នុងតំបន់ក្រុង ឬតំបន់ដែលមានអគារជាច្រើន អ្នកត្រូវមានប្រតិកម្មខុសគ្នាទៅនឹង ភ្លើងឆេះនៅតំបន់ដាច់ស្រយាល និងតំបន់ជនបទ បើសិនជាអ្នករស់នៅទីនោះ។

នេះគឺជាការណែនាំទូទៅ ដើម្បីជួយអ្នកក្នុងការកំណត់ហានិភ័យនៃអគ្គិភ័យ ដោយផ្អែកលើទីតាំងរបស់អ្នក។ ប្រសិនបើអ្នកមិនច្បាស់អំពីគ្រោះថ្នាក់អគ្គិភ័យសម្រាប់ទ្រព្យសម្បត្តិរបស់អ្នក អ្នកអាចនិយាយទៅកាន់កងពន្លត់អគ្គិភ័យ នៅក្នុងតំបន់របស់អ្នក។

ដើម្បីស្វែងរកស្ថានីយពន្លត់អគ្គិភ័យក្នុងតំបន់របស់អ្នក អ្នកអាចបើកចូល៖

តើគ្រោះថ្នាក់អគ្គិភ័យចំពោះអ្នកជាអ្វី?

Updated